ស្ថានភាពជំនន់ទឹកភ្លៀងផ្លូវជាតិលេខ៥ប្រវែង២០០ម៉ែត្រ ក្នុងឃុំពានី ស្រុកកំពង់ត្រឡាច សមត្ថកិច្ចចុះសម្រួលចរាចរណ៍មិនឲ្យកកស្ទះ
- 2020-10-17 17:53:19
- Views 576
ស្ថានភាពជំនន់ទឹកភ្លៀងផ្លូវជាតិលេខ៥ប្រវែង២០០ម៉ែត្រ ក្នុងឃុំពានី ស្រុកកំពង់ត្រឡាច សមត្ថកិច្ចចុះសម្រួលចរាចរណ៍មិនឲ្យកកស្ទះ
កំពង់ឆ្នាំង ៖ នៅថ្ងៃសៅរ៍ ១កើត ខែកត្ដិក ឆ្នាំជូត ទោសក័ ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១១និង៤០នាទី នៅលើកំណាត់ផ្លូវជាតិលេខ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៤៩-៥០ ក្នុងភូមិតាកុល ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ស្ថានភាពជំនន់ទឹកភ្លៀង នៅក្នុងភូមិសាស្ត្រខាងលើហូរកាត់លើផ្លូវជាតិប្រវែង២០០ម៉ែត្រ កម្ពស់ទឹក ០,១៣ម៉ែត្រ ។
ស្ថានភាពខាងលើនេះ សមត្ថកិច្ចនគរបាលបានចុះជួយសម្រួលចរាចរណ៍ យានយន្តអាចធ្វើដំណើរនៅលើដងផ្លូវបានធម្មតា និងមិនមានកាកកស្ទះចរាចណ៍ទេ ៕