កូនស្រី​ឥត​ខាន់ស្លា​របស់​លោកឈិ​ន​ឡុ​ងគ្មាន​ផ្ទះ​ស្នាក់​នៅ ថ្ងៃទី ០៧ ខែ ឧសភា ឆ្នាំ ២០១៨ម៉ោង ០៧:៣០ម៉ុក សេង

  • 2018-05-08 02:51:51
  • Views 231

Shares

សារព័ត៌មានបរទេសកាលពីពេល ថ្មីៗកន្លងមកផ្សាយថា កូនស្រីអត់ខាន់ស្លារបស់លោកជែកគី ចាន់ ឬ«ឈិនឡុង »បានបង្កើតរឿងអាស្រូវជាថ្មីនៅពេលនាងបង្ហោះវីដេអូឃ្លីបដើម្បីសុំជំនួយ និងបញ្ជាក់ថា ខ្លួនគ្មានទីជម្រក ដោយសារម្ដាយជាអ្នកស្អប់ខ្ពើមអ្នកស្រឡាញ់ភេទដូចគ្នា ។ បច្ចុប្បន្ននាង និងគូស្នេហ៍គ្មានកន្លែងស្នាក់នៅ ទើបចង់ឲ្យគេជួយ ។

កាលពីឆ្នាំមុនមានរឿងអាស្រូវជាច្រើនទាក់ទងនឹងកូនអត់ខាន់ស្លារបស់លោកឈិនឡុង ជាមួយអតីតបវរកញ្ញាអាសុីរហូតឈានដល់ការប្ដឹងផ្ដល់គ្នាធ្វើឲ្យកូនស្រីរត់ចេញពីផ្ទះ និងជួបនារីបរទេសជាគូស្នេហ៍ គឺនាងAndi Autumn ធ្លាប់ជាគ្រូរបស់ខ្លួន ។

កាលពីពេល ថ្មីៗកន្លងមក អ្នកស្រីអុីលែន អ៊ូ(Elaine Ng) ម្ដាយរបស់នាងអេតា អ៊ូ (Etta Ng) កូនស្រីរបស់លោកឈិនឡុងបានប្ដឹងប៉ូលិសថាកូនស្រីរបស់ខ្លួនទាក់ទងគ្នាបានរយៈពេលជិត៥ខែមកហើយ ។

នាងEtta Ng បានធ្វើដំណើរទៅកាណាដាជាមួយគូស្នេហ៍មានអាយុច្រើនជាងខ្លួន១២ឆ្នាំ ប៉ុន្តែនៅទីនោះនាងគ្មានកន្លែងរស់នៅ និងស្នាក់នៅផ្ទះរបស់Andi Autumn ៕

AA7
Recently Posts