ឃាត់ខ្លួនជនសង្ស័យ៣៩នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ១៧ករណី នៅថ្ងៃទី១៧ តុលា
- 2020-10-17 17:40:27
- Views 201
ឃាត់ខ្លួនជនសង្ស័យ៣៩នាក់ ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន ១៧ករណី នៅថ្ងៃទី១៧ តុលា
ភ្នំពេញ ៖ សូមកុំប៉ះពាល់គ្រឿងញៀន ព្រោះនាំឲ្យអន្តរាយដល់ខ្លួន ! ជនសង្ស័យចំនួន ៣៩នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនក្នុងប្រតិបត្តិការបង្ក្រាទបទល្មើសគ្រឿងញៀនចំនួន ១៧ករណីទូទាំងប្រទេស នៅថ្ងៃទី១៧ ខែតុលានេះ ។ ក្នុងចំណោមជនសង្ស័យទាំង ៣៩នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ១៥នាក់ និងប្រើប្រាស់ ២៤នាក់ ។
វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៧ ខែតុលា រួមមាន ៖ មេតំហ្វេតាមីន(ice) = ២០,៥៥ក្រាម និង៩កញ្ចប់តូច និងមេតំហ្វេតាមីន(wy)=១២,៥១ក្រាម ។
លទ្ធផលខាងលើ ៦អង្គភាពបានចូលរួមបង្ក្រាប ៖
នគរបាល : ៦អង្គភាព
១ / មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៨នាក់ ចាប់យកIce ០,៤១ក្រាម។
២ / បាត់ដំបង៖ ជួញដូរ ១ករណី ឃាត់ ០នាក់ ចាប់យកIce ៧,១៣ក្រាម និងWy ១,១០ក្រាម។
៣ / សៀមរាប៖ ជួញដូរ ២ករណី ឃាត់ ៨នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់ ចាប់យកIce ៦,១១ក្រាម។
៤ / ស្ទឹងត្រែង៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកWy ១១,៤១ក្រាម។
៥ / ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ចាប់យកIce ៦,៩០ក្រាម។
៦ / រាជធានីភ្នំពេញ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៥ករណី ឃាត់ ៧នាក់ ចាប់យកIce ៩កញ្ចប់តូច ៕