ប្រជា​ពល​រដ្ធ​នឹង​មន្រ្តី​នគរ​បាល​ប៉ុស្តិ៍​ចំណុះ​អធិ​ការ​ស្រុក​បសេដ្ឋ​មាន​ការ​មិន​ពេញ​ចិត្ត​នៅ​ទង្វើរ​របស់​លោក​អធិការ​ស្រុក​ បសេដ្ឋ​ អ៊ំ​ ចំរើន​ ដោយ​ធ្វើ​ការ​ដោះ​លែង​ជន​សង្ស័យ​ ជា​ថ្នូរ​នឹង​ការ​ទទួល​លុយ​ចំនួន​១៤០០​ដុល្លារ។​

  • 2020-07-06 02:47:31
  • Views 84

Shares

ប្រជាពលរដ្ធនឹងមន្រ្តីនគរបាលប៉ុស្តិ៍ចំណុះអធិការស្រុកបសេដ្ឋមានការមិនពេញចិត្តនៅទង្វើររបស់លោកអធិការស្រុក បសេដ្ឋ អ៊ំ ចំរើន ដោយធ្វើការដោះលែងជនសង្ស័យ ជាថ្នូរនឹងការទទួលលុយចំនួន១៤០០ដុល្លារ។

ខេត្តកំពង់ស្ពឺ៖ ប្រជាពលរដ្ធដែលរស់នៅ ភូមិ បិឡាវ ឃុំ ទួលអំពិល ស្រុក បសេដ្ឋ មានការមិនសប្បាយចិត្តនឹងភ័យខ្លាច ចំពោះទង្វើរអសមត្ថភាពក្នុងការគ្រប់គ្រង ភូមិ ឃុំ មានសុវត្ថិភាព របស់លោកអធិការស្រុក បសេដ្ធ លោក អ៊ុ ចំរើន ដែលបានលួចធ្វើការដោះលែងជនសង្ស័យដែលបានលួចកាច់គាស់ផ្ទះប្រជាពលរដ្ធនឹងវត្តអារាម ដើម្បីលួចយកទ្រព្យប្រជាពលរដ្ធអស់ជាច្រើនលើកច្រើនសារ ដោយសារការទទួលសំណូកពីជនល្មើស ចំនួន១៤០០ដុល្លារទៅវីញ ដោយមិនខ្វល់ពីភាពភ័យខ្លាចរបស់ប្រជាពលរដ្ធឡើយ។

តាមការបញ្ជាក់ពីប្រជាពលរដ្ធបានអោយដឹងថា ជន សង្ស័យដែលចាប់បាននោះមានឈ្មោះ កែវ សុខុម  ភេទប្រុស អាយុ ៤១ឆ្នាំ រស់នៅ ភូមិ ត្រពាំងធ្លក ឃុំ ព្រៃវិហារ  ស្រុក គងពិសី ដែលបានលួចកាត់គាស់ទំលុះទំលាយយកប្រាក់ចំនួន៨០០ដុល្លារ របស់ព្រះសង្ឃមួយអង្គរ ដែលគង់នៅវត្តកើតហេតុខាងលើ តែត្រូវបានកំលាំង ប៉ូលីសប៉ុស្តិ៍រដ្ធបាល ទួលអំពិល ធ្វើការចាប់បាននៅនឹងកន្លែងកើតហេតុ តែបែជាលោកអធិការធំលោក អ៊ុ  ចំរើន បានឃុបខិតជាមួយជនសង្ស័យលួចដោះលែងវីញ ដោយទួលសំណូកចំនួន១៤០០ដុល្លារពីជនសង្ស័យទៅវីញ។

 

រីឯម៉ូតូចំនួន០៤គ្រឿងដែលអធិការនគរ បាល ស្រុកបសេដ្ធចាប់ម៉ូតូពីគ្រឿងញៀនបានដកហូតទុកមិនរាយការណ៍ដែលពាក់ព័ន្ធនឹងផ្លូវច្បាប់ ដោយយកមនុស្សទៅដាក់គុក ហើយទុកម៉ូតូសំរាប់ប្រើប្រាស់ជាផលប្រយោជន៍ផ្ទាល់ខ្លួនទៅវីញ ក្នុងនោះមាន

១.ម៉ាកហុងដា C១២៥ សេរី២០១៥ ពណ៌ ខ្មៅ ១គ្រឿង

២.ម៉ាកហុងដា C១២៥ សេរី២០២០ ពណ៌ ខ្មៅ ១គ្រឿង

៣.ម៉ាកហុងដា ស៊ូមម៊ើ អ៊ិច សេរី ២០១៧ ពណ៌ ក្រហម ១គ្រឿង

៤.ម៉ាក អ៊ិច សេនធើរ សេរី ២០១៨ ពណ៌ ខ្មៅ  1គ្រឿង

ម៉ូតូទាំង០៤គ្រឿងនេះត្រូវបានលោកអធិការ អ៊ុ ចំរើន បានបញ្ជូនទៅផ្ទះរបស់គាត់នៅខេត្តកោះកុង ចំនួន០២គ្រឿងនឹងចំនួន០២គ្រឿងទៀតត្រូវបានបញ្ជូនទៅខេត្តកំពតផ្ទះរបស់ប្រពន្ធរបស់ខ្លួន។ប្រជាពលរដ្ធបានធ្វើការស្មើរសុំទៅលោកស្នងការ សម សាមួន មេត្តាពិនិត្យមើលលើភាពមិនប្រកក្រតី របស់លោកអធិការ អ៊ុ ចំរើន នេះផង ព្រោះពលរដ្ធអស់ជំនឿលើការគ្រប់គ្រងរបស់លោកអធិការ អ៊ុ  ចំរើន ទៀតហើយ។

ប្រជាពលរដ្ធសង្ឃឹមយ៉ាងមុតមាំថាលោកស្នងការខេត្ត  សម សាមួន មេត្តាពិនិត្យ នឹងដោះស្រាយបញ្ហាពុករលួយរបស់លោកអ៊ុ ចំរើន  អធិការស្រុកបសេដ្ធនេះ ដើម្បីអោយប្រជាពលរដ្ធមានភាពកក់ក្តៅផង៕

AAA
Recently Posts