អាងខ្លួនជាមន្ត្រីយោធាផ្កាយមួយនៅខាងវិស្វកម្ម ទើបអាចសាងសង់បំពានច្បាប់ និងអនុសាសន៍របស់សម្តេច
- 2020-03-06 03:02:37
- Views 1086
អាងខ្លួនជាមន្ត្រីយោធាផ្កាយមួយនៅខាងវិស្វកម្ម ទើបអាចសាងសង់បំពានច្បាប់ និងអនុសាសន៍របស់សម្តេច
ជាតិសែនជ័យ ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០
ភ្នំពេញ៖ខ្ញុំបាទជាប្រជាពលរដ្ឋដែលរស់នៅ ផ្ទះលេខ១អា ផ្លូវ២៧១ ក្រុម១ សង្កាត់បឹងសាឡាង ខ័ណ្ឌទួលគោក ក្រុងភ្នំពេញ មានករណីជំលោះលើការសាងសង់ផ្ទះ បន្ថែមមួយជាន់ទៀតដែលមានជញ្ជាំងរួមគ្នា ជាមួយផ្ទះខ្ញុំបាទការសាងសង់នោះគឺភាគីខាងសាងសងបន្ថែមគាត់បានចោះធ្វើបង្អួចហើយមានរចនាឡាំងតូចពីលើបង្អួច ដែលស្ថិតនៅលើជញ្ជាំងរួមនោះដូចមានរូបភាពខាងលើ។
ខ្ញុំបាទបានប្តឹងទៅខាងសង្កាត់អំពីការសាងសង់នេះខាងសង្កាត់បានចុះមកត្រួតពិនិត្យនិងផ្អាក់ការសាងសងបន្ថែមនេះហើយសួររកច្បាប់សាងសង់តែខាងគាត់មិនមានច្បាប់សាងសង់បន្ថែមទេគឺគាត់ប្រាប់ទៅមេភូមិនិងប៉ូលីសសង្កាត់ថាសុំជួសជុលតែជាក់ស្តែងគឺគាត់សាងសងបន្ថែមមួយជាន់ទៀត។
ចំណែកឯការផ្អាកការសាងសង់របស់សង្កាត់ គឺបានតែមួយថ្ងៃទេ គឺគាត់បន្តរការសាងសង់រហូតដល់ពេលនេះ ជិតរួចរាល់ហើយ។ អាស្រ័យហេតុនេះហើយសូមលោកចៅសង្កាត់ ខ័ណ្ឌ និង ក្រសួងដែនដីនគររូបនីយកម្មនិងសំណង់សូមមត្តាជួយចុះមកពិនិត្យសំណងមួយនេះផងពីព្រោះវិវាទនេះហាក់មិនសមរម្យទាល់តែសោះ រឺក៏គាត់អាងខ្លួនជាមន្ត្រីយោធាផ្កាយមួយនៅខាងវិស្វកម្មទើបអាចសាងសង់បំពានច្បាប់ និងរំលោភបំពានព្រំជញ្ជាំង រួមគ្នារបស់អ្នកជាប់ព្រំបែបនេះបាន? សម័យនេះហើយតាមអនុសាសន៍ របស់សម្តេចគឺមិនអាចយកបុណ្យស័ក្តមកបំពានប្រជារាស្ត្របានទេ។