សេចក្តីបំភ្លឺរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋានគរបាលជាតិ ចំពោះករណីឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ស្រេង ចាន់ធី

  • 2020-02-17 04:14:54
  • Views 93

Shares

សេចក្តីបំភ្លឺរបស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋានគរបាលជាតិ ចំពោះករណីឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ស្រេង ចាន់ធី

ភ្នំពេញ៖ ប៉ុន្មានថ្ងៃនេះ មានការផ្សព្វផ្សាយតាមរយៈហ្វេសប៊ុក បានបង្ករឲ្យមានការភ័ន្តច្រឡំដល់ប្រជាពលរដ្ឋ និងមហាជនមួយចំនួន។

មន្ទីរប្រឆាំងគ្រឿងញៀន សូមធ្វើការបំភ្លឺដូចតទៅៈ
១-កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន មន្ត្រីអនុវត្តន៍ច្បាប់ បានប្រកាន់ខ្ជាប់នូវ សីលធម៌, វិជ្ជាជីវៈ, ជំនាញ និងច្បាប់ ជាពិសេសអនុវត្តន៍យ៉ាងម៉ឺងម៉ាត់នូវពាក់ស្លោក«៣កុំ ១រាយការណ៍»។
២-ទោះបីប្រឈមមុខនឹងការលំបាក រហូតប៉ះពាល់ដល់អាយុជីវិតយ៉ាងណាក៏ដោយ មន្ត្រីអនុវត្តន៍ច្បាប់នៅតែប្រឹងប្រែងតស៊ូ ស្រាវជ្រាវ បង្ក្រាប ប្រកបដោយក្តីសង្ឃឹមជឿជាក់ និងសម្រេចបង្ក្រាបឧក្រិដ្ឋជនគ្រឿងញៀន ប្រមទាំងខ្សែរយៈទាំងក្នុង និងក្រៅប្រទេស តាមផែន ការនៃយុទ្ធនាការ ប្រយុទ្ធប្រឆាំងគ្រឿងញៀន និងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។
៣-ចំពោះករណីពាក់ព័ន្ធនឹងឈ្មោះ ស្រេង ចាន់ធី ដែលកម្លាំងជំនាញរបស់មន្ទីរ បង្ក្រាបកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០ នោះមិនមែនជាការ«ចាប់ច្រឡំទេ»។ ដំណើរការកិច្ចប្រតិបត្តិការ ផ្តើមចេញពីការស្រាវជ្រាវ និងឃាត់ជនសង្ស័យម្នាក់ឈ្មោះ សេង ជា ភេទស្រី ជនជាតិខ្មែរ ចាប់វត្ថុតាងគ្រឿងញៀនប្រទេភមេតំហ្វេតាមីន(ICE) ទម្ងន់៣៩,២១ក្រាម។ ជនសង្ស័យបានឆ្លើយសារភាពថាៈ បានទទួលថ្នាំញៀនពីឈ្មោះ ស្រេង ចាន់ធី ដើម្បីយកទៅជួញដូរបន្ត ទើបក្រុមការងារជមនាញបន្តស្រាវជ្រាវ ដោយមានការដឹកនាំសម្របសម្រួលពីលោកព្រះរាជអាជ្ញារង សម្រេចនាំខ្លួនឈ្មោះ ស្រេង ចាន់ធី មកសាកសួរ។
-ក្រោយពេលសាកសួរ ជនសង្ស័យឈ្មោះ ស្រេង ចាន់ធី ពុំបានឆ្លើយសារភាព តាមអ្វីដែលជនសង្ស័យឈ្មោះ សេង ជា បានឆ្លើយដាក់បន្ទុកនោះទេ ពេលនោះក្រុមគ្រួសារក៏បានសុំធានា។
-ក្រោយពេលពិនិត្យ និងមានការឯកភាពពីលោកព្រះរាជអាជ្ញារង និងដើម្បីបន្តស្រាជ្រាវ មន្ទីរក៏បានអនុញ្ញាតឲ្យឈ្មោះនេះ ត្រឡប់ទៅលំនៅដ្ឋានជាបណ្តោះអាសន្ន។
៤-មន្ទីរប្រឆាំងគ្រឿងញៀន សូមអំពាវនាដល់មហាជន និងអ្នកសារព័ត៌មានគ្រប់មជ្ឈដ្ឋានៈ
-សូមអរគុណចំពោះការចូលរួមសហការបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀនក្នុងរយៈពេលកន្លងមកនេះ។
-សូមបន្តចូលរួមកែលំអរ ដល់មន្ត្រីអនុវត្តន៍ច្បាប់ ដើម្បីកាត់ផ្តាច់នូវរាល់សកម្មភាព អសកម្ម និងការខុសឆ្គងនានា។
-ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងម៉ឺងម៉ាត់របស់ ឯកឧត្តម នាយឧត្តមសេយ៍ សន្តិបណ្ឌិត អគ្គស្នងការនគរបាលជាតិ ថ្នាក់ដឹកនាំនៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានប្តេជ្ញាចិត្តពង្រឹងថែមទៀតនូវកិច្ចប្រតិបត្តិកាតាមជំនាញ នីតិវិធី និងច្បាប់ ជាពិសេសខិតខំលត់ដំតាមវិន័យ សីលធម៌ បទបញ្ជារបស់នគរបាលជាតិបំបាត់ភាពអសកម្ម ដាក់វិន័យ បញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសដូចបានអនុវត្តន៍កន្លងមកនេះ ៕

Recently Posts