ខ្លាំងមែនលោក អ៊ុក រដ្ឋា ជាម្ចាស់គ្រឿងចក្រហ៑ានបំពានជីកដីអត់មានច្បាប់ ពីក្រសួងរ៉ែនិងថាមពល
ស្រុកព្រែកអំពឹល៖ លោកអ៊ុករដ្ឋាថាម្ចាស់គ្រឿងចក្រជីកដីតាំងខ្លួនជា ឧកញ៉ាកាងជីករណ្តៅដីក្នុងឃុំព្រែកអំពឹលដោយឃុបខិតជាមួយអជ្ញាធរជាប្រពន្ធ័ពីថ្នាក់ឃុំ ថ្នាក់ស្រុក និងខេត្តបណ្តោយអោយ លោក អ៊ុក រដ្ឋាយកគ្រឿងចក្រជីកដីដោយអនាធិបតេយ្យគ្មានច្បាប់ទំលាប់ពីក្រសួងរ៉ែនិងថាមពលឡើយមិនតែប៉ុណ្ណោះទេតាមសម្តីប្រជាពលរដ្ឋមិនបញ្ជេញឈ្មោះរស់នៅក្បែរនោះបានប្រាប់ អង្គភាពសារព័ត៌មានជាតិសែនជ័យ ថា លោក អ៊ុក រដ្ឋា មិនមានឋានះឬតួនាទីអ្វីឡើយគ្រាន់តែស្គាល់អ្នកធ្វើការនៅឃុំស្រុកខេត្តតតែប៉ុណ្ណោះក្អេងក្អាងរួចគំរាមអជ្ញាធរ មិនហ៊ានចុះមកក្បែរណ្តៅដែលគាតជីកដីនោះទេ មិនត្រឹមតែជីករណ្តៅដីប៉ុណ្ណោះទេ ថែមទាំងទន្រ្ទានលួចយកដីរដ្ឋមកធ្វើជាកម្មសិទ្ធ របស់ខ្លួនទៀតផង ដូចនេះសូមស្នើរអោយឯកឧត្តម ស៊ុយ សែម រដ្នមន្ត្រីក្រសួង រ៉ែនិង ថាមពល សូមមេត្តាចាត់វិធានការទៅលើបុគ្គល អ៊ុក រដ្ឋា នោះផង៕