គ្រោះថ្នាក់​ចរាចរណ៍​ បណ្ដាល​អោយ​មនុស្ស​ រង​របួសធ្ងន់​ស្រាល​៣​នាក់​

  • 2019-06-21 04:36:49
  • Views 183

Shares

គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលអោយមនុស្ស រងរបួសធ្ងន់ស្រាល៣នាក់

ភ្នំពេញ ៖ នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ នៅវេលាម៉ោង០៣និង០៥នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តនិងរថយន្ត ត្រង់ចំណុចលើផ្លូវ២១៧ ស្ថិតក្នុងភូមិបាគូ សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ បណ្ដាលអោយមនុស្ស រងរបួសធ្ងន់ស្រាល៣នាក់។

១/រថយន្តម៉ាក HYUNDAI GRACE ពណ៌ស្លែ ពាក់ស្លាកលេខ ភ្នំពេញ 2I-2630 បើកបរដោយឈ្មោះ ងួន សារ័ត្ន ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរបើកបរ មានទីលំនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (រងរបួសធ្ងន់សំរាកព្យាបាលនៅពេទ្យសួគារ៍)។

អ្នករួមដំណើរទី១ ៖ ឈ្មោះគឹម ស្រីឌី ភេទស្រី អាយុ២០ឆ្នាំ មុខរបរលក់បន្លែ មានទីលំនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ(រងរបួសស្រាលសំរាកព្យាបាលនៅពេទ្យសួគ៌ារ)។

អ្នករួមដំណើរទី២ ៖ ឈ្មោះកុយ ឡុំ ភេទស្រី អាយុ៦០ឆ្នាំ មុខរបរលក់បន្លែ មានទីលំនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (រងរបួសស្រាលសំរាកព្យាបាលនៅពេទ្យសួគ៌ារ)។

អ្នករួមដំណើរទី៣ ៖ ឈ្មោះហៀប ពិសី ភេទស្រី អាយុ៧ខែ មានទីលំនៅភូមិពូនភ្នំ ឃុំត្រពាំងសាប ស្រុកបាទី ខេត្តតាកែវ (ពុំមានរងរបួស)។

២/រថយន្តមិនស្គាល់ម៉ាកមិនស្គាល់ស្លាកលេខ(បើករត់គេចខ្លូនបាត់)។

តាមដំណើររឿង ៖ មុនពេលកើតហេតុរថយន្តម៉ាក HYUNDAI GRACE បើកបរពីជើងទៅក្បូង និងរថយន្តមិនស្គាល់ម៉ាកបើកបរពីកើតទៅលិចពេលមកដល់ចំណុចកើតហេតុរថយន្តមិនស្គាល់បុករថយន្ត HYUNDAI GRACE ចំពីមុខពេញមួយទំហឹងតែម្តង។

មូលហេតុ ៖ មកពីរថយន្តមិនស្គាល់ម៉ាកបើកបរលឿនខ្វះការប្រុងប្រយ័ត្ន។

សម្ភារៈខូចខាត ៖ រថយន្តHYUNDAI GRACE ខូចខាតធ្ងន់។
បច្ចុប្បន្ន រថយន្តខាងលើត្រូវបានប្រគល់ទៅអោយម្ចាស់វិញ៕

003
Recently Posts