ឃាត់ខ្លួនចោរលួចគាស់ផ្ទះយកទ្រព្យសម្បត្តិ២នាក់នៅស្រុកសំពៅលូន

  • 2019-06-21 03:48:20
  • Views 154

Shares

ឃាត់ខ្លួនចោរលួចគាស់ផ្ទះយកទ្រព្យសម្បត្តិ២នាក់នៅស្រុកសំពៅលូន

បាត់ដំបង៖ មនុស្ស២នាក់វ័យជាងឆ្នាំត្រូវបានកម្លាំងនគរបាលស្រុកសំពៅលូនបង្ក្រាបឃាត់ខ្លួនបាននៅ វេលាម៉ោង១២និង៥០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ ក្រោមបទសង្ស័យពាក់ព័ន្ធករណីធ្វើសកម្មភាព គាស់ផ្ទះលួចយកទ្រព្យសម្បតិ្ត។

លោកវរសេនីយ័ឯក ពេជ្រ សារ៉ែន អធិការនគរបាលស្រុកសំពៅលូនបានរាយការណ៍អោយដឹងថា មនុស្ស២ នាក់វ័យជាង២០ឆ្នាំ ត្រូវបានកម្លាំងនគរបាលអធិការដ្ឋានស្រុកបង្ក្រាបឃាត់ខ្លួននៅថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងជាង១២ ក្នុងករណីប្រព្រឹត្តអំពើលួចទ្រព្យសម្បតិ្តពលរដ្ឋដោយពួកគេបានធ្វើសកម្ម ភាពគាស់ផ្ទះ។ ជនសង្ស័យមានឈ្មោះ សឿង ផាន់ណា ហៅស៊ុក ភេទប្រុស អាយុ ២២ឆ្នាំ និងឈ្មោះ លន វ៉ាន់ដា ហៅដា ភេទប្រុស អាយុ ២៧ឆ្នាំ អ្នកទាំងពីរមានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន។

លោកអធិការបន្តថា ជនសង្ស័យបានធ្វើសកម្មភាពលួចគាស់ផ្ទះរបស់ជនរងគ្រោះឈ្មោះ ងយ វលក្ខ័ ភេទប្រុស អាយុ ២៦ឆ្នាំ មានទីលំនៅស្នាក់នៅបណ្តោះអាសន្នភូមិតាស្តា ឃុំតាស្តា ស្រុកសំពៅលូន សម្ភារៈបាត់បង់រួមមាន៖ ម៉ូទ័រកាត់ដែកចំនួន១ និងសំភារ :គ្រឿងដែកមួយចំនួនទៀត។

ក្នុងនោះសមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន៖ ម៉ូទ័រកាត់ដែកចំនួន១គ្រឿង បំពង់ហ្គាស មានក្បាលបាញ់ភ្លើងចំនួន១ កូនសោចំនួន៦ដើម ដង្កាប់ចំនួន១ ដែកកេះចំនួន១ និងម៉ូតូចំនួន ១គ្រឿង ម៉ាកហុងដាឌ្រីម សេរីឆ្នាំ២០១៥ ពណ៌ខ្មៅ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់រួមទាំងវត្ថុតាង សមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តបាត់ដំបង ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់៕

002_1
Recently Posts