ស្រាយ​ចម្ងល់​សម្រាប់​បុរស​ដែល​តែង​តែ​ឆ្ងល់

  • 2018-05-08 02:45:57
  • Views 256

Shares

បុរសមួយចំនួនហាក់ដូចជាឆ្ងល់ និងចង់ដឹងអំពីប្រដាប់ភេទរបស់ពួកគេ ។ ពួកគេតែងចោទជាសំណួរថាតើលិង្គរបស់គេខ្លី ឬវែង ?តូច ឬធំ?មានសុខភាពល្អ ឬមិនល្អ ?

ខាងក្រោមនេះ គឺជាគន្លឹះសំខាន់សម្រាប់បុរសណាដែលធ្លាប់មានការព្រួយបារម្ភអំពីថាតើលិង្គរបស់ខ្លួនមានទំហំធម្មតាដែរ ឬយ៉ាងណា?

លិង្គរបស់មនុស្សម្នាក់មានទំហំ ខុសៗគ្នា ដូចជារាងកាយដទៃទៀតរបស់អ្នកដែរ ដូច្នេះ តូច ឬធំបន្តិចបន្តួច វាហាក់បីដូចជាមិនមានបញ្ហាអ្វីនោះទេ ។

ជាទូទៅ សម្រាប់បុរស វាមានការអភិវឌ្ឍនៅពេល ខុសៗគ្នា។ អ្នកខ្លះប្រហែលជាចាប់ផ្តើមអភិវឌ្ឍចាប់ពីអាយុ៩ឆ្នាំ ។ អ្នកដទៃទៀតប្រហែលជាមិនចាប់ផ្តើមអភិវឌ្ឍ រហូតដល់អាយុ១៥ឆ្នាំ ឬក៏ក្រោយមកទៀត ។ វាគឺអាស្រ័យលើពេលដែលភាពពេញវ័យ និងអ៊័រម៉ូនរបស់ពួកគេចាប់ផ្តើមធ្វើការ រៀងៗខ្លួន ។

ការលូតលាស់ទំហំលិង្គ គឺជាផ្នែកមួយនៃភាពពេញវ័យ ដែលរួមបញ្ចូលទាំងការផ្លាស់ប្តូរនានា ដូចជាការដុះរោម ការរីកធំនៃពងស្វាស ការរីកលូតលាស់សាច់ដុំ និងតំបន់ផ្សេងៗទៀត ។

លិង្គមានទំហំខុសគ្នា ព្រមទាំងរូបរាង និងពណ៌ ។ លក្ខណៈទាំងនេះគឺជាតំណពូជដូចជាពណ៌ភ្នែក ឬទំហំជើងផងដែរ ហើយគ្មានអ្វីដែលអ្នកអាចធ្វើ ដើម្បីផ្លាស់ប្តូរវាបាននោះទេ ។ បើទោះបីជាអ្នកអាចលឺ ឬអាននូវអ្វីដែលគេថា ការធ្វើលំហាត់ប្រាណពិសេស ការញ៉ាំថ្នាំបំប៉ន ឬចំណីអាហារពិសេសអ្វីក៏ដោយ ក៏មិនអាចផ្លាស់ប្តូរវាបានឡើយ ។

ជាការណ៍ពិត ការគិត ឬមើលឃើញថាលិង្គរបស់អ្នកតូច ឬធំជ្រុល ជួនកាល វាអាចគឺជាអារម្មណ៍អន់ចិត្ត និងខុសឆ្គងមួយប៉ុណ្ណោះ ។

ក្រៅពីទំហំ បុរសក៏ឆ្ងល់អំពីទិដ្ឋភាពផ្សេងទៀតនៃលិង្គរបស់ពួកគេ ដែលមើលទៅដូចជាថាតើស្បែកគ្របដណ្តប់លិង្គធម្មតា ឬទេ តើវាអាចយោលទៅខាងឆ្វេង ឬស្ដាំត្រូវដែរទេជាដើម ។ ប្រសិនបើអ្នកព្រួយបារម្ភអំពីលិង្គរបស់អ្នក សូមសាកសួរវេជ្ជបណ្ឌិត ។ បុរសដែលកំពុងឈានដល់អាយុពេញវ័យ គួរមានការធ្វើតេស្តពងស្វាសជាទៀងទាត់ ដូច្នេះវាគឺជាពេលវេលាល្អ ដើម្បីសាកសួរគ្រូពេទ្យ ។

ប្រសិនបើអ្នកឆ្ងល់ពីការអភិវឌ្ឍរបស់អ្នក កុំព្យាយាមប្រៀបធៀបខ្លួនអ្នកជាមួយបងប្រុស ឬមិត្តភក្តិដ៏ល្អបំផុតរបស់អ្នក ។ ពួកគេប្រហែលជាស្ថិតនៅក្នុងដំណាក់កាលអភិវឌ្ឍផ្សេងគ្នាជាងអ្នក ៕

AA6
Recently Posts