ឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ពាក់ព័ន្ធនិងសារធាតុញៀន

  • 2019-01-15 04:50:37
  • Views 176

Shares

ខេត្តត្បូងឃ្មុំ៖នគរបាលស្រុកមេមត់បានឃាត់ខ្លួនជនសង្ស័យពីរនាក់ពាក់ព័ន្ធនិងការ រក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀនម្នាក់ឃាត់ខ្លួនតាមដីការបស់តុលាការ ជនសង្ស័យម្នាក់ទៀតឃាត់ខ្លួនជាក់ស្តែងនៅទីតាំងប្រព្រឹត្តបទល្មើស។


ការឃាត់ខ្លួនធ្វើឡើងកាលពីថ្ងៃទី១៤ខែមករាឆ្នាំ២០១៩ វេលាម៉ោង១០និង៣៣នាទីនៅចំណុចក្នុងចំការកៅស៊ូស្ថិតនៅភូមិក្រវៀនធំ ឃុំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ។យោង តាមដីកាដែលចេញដោយលោកសុខ លីចៅក្រមស៊ើមសួរ អមសាលាដំបូងខេត្តត្បូងឃ្មុំបង្គាប់ឲ្យចាប់ខ្លួនជនជាប់ចោទឈ្មោះសេក មី ភេទប្រុស អាយុ ២៧ឆ្នាំ មានទីលំនៅ ភូមិដូង ឃុំជាំក្រវៀន ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ពីបទៈ រក្សាទុកនិងជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដែលបានប្រព្រឹត្តកាលពីថ្ងៃទី៨ខែសីហាឆ្នាំ២០១៧ នៅចំនុចភូមិពន្លាឃុំជាំក្រវៀនស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្នុងកិច្ចសហប្រតិបត្តិការខាងលើ នេះសមត្ថកិច្ចបានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតមានឈ្មោះស៊ឹម ឌី ហៅខ្មៅភេទប្រុសអាយុ២៨ឆ្នាំជាតិខ្មែរ នៅភូមិឃុំជាមួយគ្នា និងដក ហូត ម្សៅក្រាមពណ៌សសង្ស័យថាជាថ្នាំ ញៀនចំនួន០៩កញ្ចប់ ថង់វិចខ្ចប់ថ្នាំញៀន និងឧបករណ៍សម្រាប់សេព ថ្នាំញៀនមួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានបញ្ជូន មកអធិការដ្ឋាននគរបាលស្រុកមេមត់ដើម្បីកសាង សំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធី៕

0003
Recently Posts