អគ្គីភ័យ​លេបត្របាក់អស់ផ្ទះចំនួន​០៤ខ្នង នៅស្រុក​ព្រៃឈរ ត្រូវ​បាន​

  • 2019-01-15 04:46:49
  • Views 237

Shares

កំពង់ចាម៖ នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៩ វេលាម៉ោង ២២និង៣៥នាទី ក្រោយពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋថា មានករណីអគ្គីភ័យឆាបឆេះផ្ទះរបស់ប្រជាពលរដ្ឋ នៅចំណុចភូមិទ្រមុខទី១ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម ភ្លាមលោកវរសេនីយ៍ឯក កែវ ស៊ាងហ៊ាន់ អធិការនគរបាលស្រុកព្រៃឈរ បានដឹកនាំ និងបញ្ជាកម្លាំងអធិការដ្ឋាន និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ដោយផ្ទាល់ ដោយមានការចូលរួមសហការពីកម្លាំងជំនាញពន្លត់អគ្គីភ័យខេត្ត និងស្រុកជើងព្រៃ ចុះជួយធ្វើអន្តរាគមន៍ពន្លត់ករណីអគ្គីភ័យឆាបឆេះនេះ រហូតមកដល់ម៉ោង២៣និង៥០នាទី កម្លាំងសមត្ថកិច្ចយើងបានគ្រប់គ្រងស្ថានការបានទាំងស្រុង មិនបណ្តាលឱ្យរីករាលដាលឆាបឆេះផ្ទះអ្នកក្បែរ ខាងទេ ។ ប្រើប្រាស់រថយន្តពន្លត់អគ្គីភ័យចំនួន ០៥គ្រឿង ទឹក០៨ស៊ឺនទែន- ស្រុកព្រៃឈរ ០២គ្រឿង ប្រើប្រាស់ទឹក ០៥ស៊ឺទែន- ស្រុកជើងព្រៃ ០១គ្រឿង ប្រើប្រាស់ទឹក ០១ស៊ឺទែន- រថយន្តខេត្ត ០២ គ្រឿង ប្រើប្រាស់ទឹក ០២ស៊ឺទែន ករណីនេះបណ្តាលឱ្យខូចខាត រួមមាន

១.ផ្ទះឈ្មោះ លុយ វុន ប្រុស អាយុ៤៨ឆ្នាំ ផ្ទះមានទំហំ៦ម៉ែត្រ×៨ម៉ែត្រធ្វើអំពីឈើ ប្រក់ក្បឿង ជញ្ជាំងឈើ (ខូចខាតទាំងស្រុក) និងសម្ភារ:ខូចខាត រួមមាន: ផ្លាកដៃមាសទំងន់០២ជី, ម៉ូតូ ០១គ្រឿង ម៉ាកសាន់យាន់, ប្រាក់ ១០០ដុល្លារ, ខ្សែកផ្លាកទីន ទំងន់ ០២ជី, សម្ភារ:មួយចំនួនទៀត ។២.ផ្ទះឈ្មោះ សំរោង ណត់ ភេទស្រី អាយុ៦១ឆ្នាំ ផ្ទះមានទំហំ ៧ម៉ែត្រ×១៣ម៉ែត្រ ធ្វើអំពីឈើ ប្រក់ក្បឿង ជញ្ជាំងឈើ (ខូចខាតទាំងស្រុង) និង សម្ភារ:ខូចខាត: គ្រែ០៦, ទូ០១, ទូរទស្សន៍ ០២គ្រឿង ៣.ផ្ទះឈ្មោះ នុន អ៊ុ ភេទស្រី អាយុ៦៥ឆ្នាំ ផ្ទះមានទំហំ៦ម៉ែត្រ×៧ម៉ែត្រ ធ្វើអំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី (ខូចខាតទាំងស្រុង) និងសម្ភារ:ខូចខាត: ប្រាក់ ១០០ដុល្លារ, មាស ០១ជី និងសម្ភារ:មួយចំនួនទៀត៤.ផ្ទះឈ្មោះ វី ភាព ភេទស្រី អាយុ៥៥ឆ្នាំ ផ្ទះមានទំហំ៦ម៉ែត្រ×៦ម៉ែត្រ ធ្វើអំពីឈើ ប្រក់សង្ក័សី ជញ្ជាំងសង្ក័សី  (ខូចខាតទាំងស្រុង) និង សម្ភារ:ខូចខាត: ស្រូវ ០៥បេ, សម្ភារ:មួយចំនួនទៀត ។ មូលហេតុ: មិនទាន់កំណត់បាន កម្លាំងអធិការដ្ឋាន កំពុងធ្វើការស្រាវជ្រាវ៕

0002
Recently Posts