ពេល​ដឹង​ថា ​មាន​បញ្ហា​លិង្គ​មិន​ងាយ​ឡើង​រឹង

  • 2018-05-08 02:43:37
  • Views 245

Shares

លិង្គមិនងាយឡើងរឹងតែងតែជាបញ្ហាផ្លូវភេទញឹកញាប់មួយរបស់មនុស្សប្រុសដែលបញ្ហានេះតែងតែធ្វើឲ្យពួកគេមិនអាច ឬរក្សាភាពរឹងរបស់លិង្គក្នុងពេលមានសកម្មភាពផ្លូវភេទ ។

ទោះបីជាយ៉ាងណាក៏ដោយ មានកត្តាច្រើនណាស់ដែលនាំឲ្យលិង្គរបស់មនុស្សប្រុសទៅជាដូច្នេះ៖

•ជំងឺ Parkinson
•ជំងឺក្រិនរឹងច្រើនកន្លែង
•ជំងឺសម្លាកក្នុងលិង្គ
•ជក់បារី
•ញ៉ាំគ្រឿងស្រវឹង ឬគ្រឿងញៀន
•កំពុងតែព្យាបាលជំងឺមហារីកក្រពេញប្រូស្តាត ឬក្រពេញប្រូស្តាតរីកធំ
•កំពុងតែប្រើប្រាស់ថ្នាំព្យាបាលជំងឺដែលចេញដោយគ្រូពេទ្យ
•មានការវះកាត់ ឬរបួសនៅតំបន់អាងត្រគាក ឬខួរឆ្អឹងខ្នង
•ស្ទះសរសៃឈាម ដោយសារតែសរសៃឈាមក្រិនរឹង

រឿងដែលគួរធ្វើ និងមិនគួរធ្វើមួយចំនួន ៖
១.ចៀសវាងការញ៉ាំគ្រឿងស្រវឹង បារី និងថ្នាំ
២.អនុវត្តការហាត់យូហ្គា និងតាំងសមាធិជាទៀងទាត់ ដើម្បីទប់ស្កាត់បញ្ហាថប់អារម្មណ៍ បាក់ទឹកចិត្ត និងស្ត្រេស

៣.ហាត់ប្រាណទៀតទាត់ និងរាល់ថ្ងៃ
៤.សម្រកទម្ងន់ដើម្បីបង្កើនចំនួនអ័រម៉ូនភេទ និងថាមពលផ្លូវភេទ
៥.គេងយ៉ាងហោចណាស់ ៨ម៉ោងជារៀងរាល់យប់
៦.ម៉ាស្សារាងកាយដោយប្រើប្រេងឬសឈើ
៧.ចៀសវាងអាហារហឹរ និងល្វីងខ្លាំង៕

AA5
Recently Posts