ប្រធាន​សហគមន៍​នេសាទបា​ស្រែ​បាន​ប្រពឹត្ត​អំពើ​ពុក​រលួយ​ និង​បក្ខ​ពួក​និយម​​ ផ្សំគំនិតគ្នាតែង​តាំ​ លោក​ ស៊ុំ​ ផន​ និង ​ម៉ុក​ ភិន​ ជា​ក្មួយ​បង្កើត​របស់​លោក​មេឃុំ​​ មឿយ ​ហ៊ាង​ ដែល​ប្រជា​ពល​រដ្ឋ​អត់​គាំទ្រ

  • 2018-10-05 02:42:14
  • Views 228

Shares

ប្រធានសហគមន៍នេសាទបាស្រែបានប្រពឹត្តអំពើពុករលួយ និងបក្ខពួកនិយម ផ្សំគំនិតគ្នាតែងតាំ លោក ស៊ុំ ផន និង ម៉ុក ភិន ជាក្មួយបង្កើតរបស់លោកមេឃុំ មឿយ ហ៊ាង ដែលប្រជាពលរដ្ឋអត់គាំទ្រ

ខេត្តតាកែវ៖  ថ្ងៃព្រហស្បតិ៍ ១០រោច ខែភទ្របទ ឆ្នាំច សំរឹទ្ឋិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០៤ ខែតុលា ឆ្នាំ ២០១៨ ប្រជាពលរដ្ឋមិនពេញចិតការដឹកនាំរបស់លោក មេឃុំ មឿយ ហ៊ាង និង លោក ណុប សំណាង ប្រធានសហគមនេសាទខេត្ត តែងតាំ លោក ស៊ុំ ផន និង ម៉ុក ភិន ជាក្មួយបង្កើតរបស់លោកមេឃុំ មឿយ ហ៊ាង ដឹកនាំសហគមនេសាទបាស្រែបានប្រពឹត្តអំពើពុករលួយ បក្ខពួកនិយម ហើយប្រជាពលរដ្ឋអត់ពេញចិត ក្នុងការដឹកនាំកន្លងមក ចាប់តាំងពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១២បន្តរហូតមកដល់បច្ចុប្បន្ន។

សូមបញ្ជាក់៖ផងដែរថាការតែងតាំងលោក ស៊ុំ ផន និង ម៉ុក ភិន ដែលប្រជាពលរដ្ឋចំនួន៦ភូមិស្មើ៥០៦នាក់ ដែលមានប្រជាពលរដ្ឋមិនគាំទ្រក្នុងការដឹកនាំរបស់ពួកគាត់ទាំនោះទេ  ដោយព្រោះគាត់ធ្វើអ្វីៗអាងខ្សែ អាងបក្ខពួក អាងអំណាចមាសប្រាក់ ពេលនិយាយស្តី គា្ននសីលធម៍ជាអ្នកដឹកនាំនោះទេ។

A4_2
Recently Posts