ឃាត់​ខ្លួន​ជន​សង្ស័យ​០២នាក់ ករណី​អំពើ​លួច​

  • 2018-10-02 03:40:14
  • Views 227

Shares

ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីអំពើលួច

ភ្នំពេញ៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង ២០ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន ០២នាក់ ករណីអំពើលួច (លួចយកទ្វាររបង) នៅចំណុចដីទំនេរទុកចោល ផ្លូវ១៩៥៤ ភូមិទំនប់១ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ជនសង្ស័យចំនួន០២នាក់រួមមាន ១-ឈ្មោះ ក្រូច សុផាត ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិសំបុកចាប សង្កាត់គោករកា ខណ្ឌព្រែកព្នៅ (គ្មានសារធាតុញៀន) ។

២-ឈ្មោះ ចិន ចានរឿន ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល សង្កាត់គោករកា ខណ្ឌព្រែកព្នៅ (គ្មានសារធាតុញៀន) ។ វត្ថុតាងចាប់យក ៖ម៉ូតូចំនួន០១គ្រឿង ម៉ាកCITHY ពណ៌ក្រហម និងកន្ទុយរឺម៉កចំនួន (គ្មានស្លាកលេខ) និងដែកទ្វាររបងមួយចំហៀង ។

ដំណើររឿង ៖ មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍ភ្នំពេញថ្មី បានធ្វើការល្បាតក្នងភូមិសាស្ត្រ លុះដល់ចំណុចកើតហេតុខាងលើ បានឃើញជនសង្ស័យ ចំនួន០២នាក់ នាំគ្នាលើកទ្វាររបងដាក់លើរៗប៉កម៉ូតូ នៅចំណុចកើតហេតុ សមត្ថកិច្ចយើងបាន ឃាត់ជនសង្ស័យទាំង០២នាក់ ធ្វើការសាកសួររួចនាំខ្លួនជនសង្ស័យទាំង០២នាក់ និងវត្ថុតាង សាកសួរនៅប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មីតែងម្តង ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

A3_1
Recently Posts