ជនជាតិ​ចិន​ម្នាក់​ត្រូវ​នគរបាល​អន្តោប្រវេសន៍​ឃាត់ខ្លួន​តាម​សំណើរ​របស់​សមត្ថកិច្ច​របស់​ប្រទេស​ចិន​

  • 2018-10-02 03:33:46
  • Views 220

Shares

ជនជាតិចិនម្នាក់ត្រូវនគរបាលអន្តោប្រវេសន៍ឃាត់ខ្លួនតាមសំណើររបស់សមត្ថកិច្ចរបស់ប្រទេសចិន

ភ្នំពេញ៖ ជនជាតិចិនម្នាក់ត្រូវនគរបាលអន្តោប្រវេសន៍ឃាត់ខ្លួនតាមសំណើររបស់សមត្ថកិច្ចរបស់ប្រទេសចិន។ ជនបរទេសខាងលើត្រូវនគរបាលឃាត់ខ្លួននៅថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១៧និង០៥នាទី ស្ថិតនៅក្បែរគល់ស្ពានជ្រោយចង្វារ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ទោ ជា ចិត្រា ជានាយការិយាល័យស៊ើបអង្កេតនិងអនុវត្តនីតិវិធីរាជធានីភ្នំពេញបានឱ្យដឹងថាជនជាតិចិនខាងលើឈ្មោះ SUO KANG ភេទប្រុស អាយុ២៦ឆ្នាំ កាន់លិខិតឆ្លងដែនលេខ EB3908325។

លោកបន្តថាក្នុងប្រតិបត្តិការខាងលើកម្លាំងរាជធានីភ្នំពេញ សហការជាមួយនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និងកម្លាំងសមត្ថកិច្ចមូលដ្ឋាន ខណ្ឌជ្រោយចង្វារ សម្របសម្រួលផ្លូវច្បាប់ដោយលោក សៀង សុខ ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញនិងលោក លឹម ស៊ាងហៃ ក្រឡាបញ្ជី។បច្ចុប្បន្នជនជាតិចិនបានបញ្ជូនទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់ ៕

A2_1
Recently Posts