កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ល្វេ​ និង​អាជ្ញាធរ​ឃុំ​ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ត្រី​ ឡោ​ ស៊ា​ង​ហ៊​ត់​ អធិការរង​ស្រុក​កោះសូទិនបាន​ចុះ​បង្ក្រាប​បទល្មើស​នេសាទ​ខុសច្បាប់​

  • 2018-10-02 03:30:03
  • Views 208

Shares

កំពង់ចាម៖ នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៨ វេលាម៉ោង១០នឹង៣០នាទី ក្រោយពីទទួលបានព័ត៌មាន អំពីបទល្មើសនេសាទខុសច្បាប់ លោកឧត្តមសេនីយ៍ទោ ឯម កុសល បានចាត់បញ្ជា លោកអធិការនគរបាលស្រុកកោះសូទិន សហការជាមួយ កម្លាំងអន្តរាគមន៍ពិសេសនៃអធិការដ្ឋាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលល្វេ និងអាជ្ញាធរឃុំ ដឹកនាំដោយលោកវរសេនីយ៍ត្រី ឡោ ស៊ាងហ៊ត់ អធិការរងស្រុកកោះសូទិន ដោយមានការចង្អុលបង្ហាញពីលោក ផេន សុផល អភិបាលនៃគណៈអភិបាលស្រុកកោះសូទិន បានចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់ នៅចំណុចព្រែកតាស៊ាង (អតីតឡូតិ៍លេខ៨) ស្ថិតក្នុងភូមិសាស្ត្រភូមិ- ឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម។

លទ្ធផលបង្ក្រាបបាន៖ដៃចំនួន០២មាត់(ធំ១ តូច១),របាំងស្បៃមុង ប្រវែង៨០ម៉ែត្រ,បង្គោលឫស្សី ចំនួន២៥០បង្គោល,របាំងព្រួលឫស្សី ប្រវែង៣០០ម៉ែត្រ។ ដោយបានការអនុញ្ញាតពីលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាមវត្ថុតាងទាំងអស់ត្រូវបានដុតបំផ្លាញចោលនៅនឹងកន្លែង ៕

A1_5
Recently Posts