លោក​ វរ​សេនីយ៍ត្រី​ យ៉ាង​ សុខ​លី​ អធិការ​ដ្ឋាន​នគរ​បាល​ស្រុក​បសេដ្ឋលួចស៊ីដាច់លុយកូនចៅ

  • 2018-10-02 03:19:18
  • Views 201

Shares

លោក វរសេនីយ៍ត្រី យ៉ាង សុខលី អធិការដ្ឋាននគរបាលស្រុកបសេដ្ឋលួចស៊ីដាច់លុយកូនចៅ

ខេត្តកំពង់ស្ពឺ៖ ថ្ងៃចន្ទ ៧រោច ខែភទ្របទ ឆ្នាំច សំរឹទ្ឋិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី០១ ខែតុលា ឆ្នាំ ២០១៨ យើងខ្ញុំជាមន្រ្តីប៉ុស្តិ៍តំណាងអោយលោកនាយប៉ុស្តិ៍ទាំង១៥នៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ សូមរាបរាប់អំពីលោក វរសេនីយ៍ត្រី យ៉ាង សុខលី អធិការដ្ឋាននគរបាលស្រុកបសេដ្ឋ នៅថ្ងៃទី ១៣ ខែកក្កដា ឆ្នាំ២០១៨ នៅវេលាម៉ោង ២ ០០នាទី រសៀលបានតេហៅមេប៉ុស្តិ៍នៅខាងត្បូងផ្សារស្លាបលែង រួចបានទារយកលុយ៥០សិបម៉ឺនរៀលក្នុង១ប៉ុស្តិ៍ ដែលជាប្រាក់ឧបត្ថមសម្រាប់ការពារយុទ្ឋនាការឃោសនាបោះឆ្នោត ជាប្រាក់ក្បាលម៉ាស៊ីន ក្នុងមួយឃុំៗ ចំនួនមួយលានរៀល ដោយអោយប៉ុស្តិ៍៥០សិបម៉ឺនរៀល រួចលោកយក ៥០ម៉ឺនរៀលក្នុងមួយប៉ុស្តិ៍ៗ លុះស្អែកឡើង នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៨ លោកក៏បានហៅមេប៉ុស្តិ៍៨ប៉ុស្តិ៍ទៀតមកជួបផ្សារស្លាបលែងម្តងទៀតហើយបានកាត់ប្រាក់៥០ម៉ឺនរៀលដដែលក្នុង១ប៉ុស្តិ៍។

សរុបទឹកប្រាក់ទាំងអស់ស្មើនឹង៧៥០០០០០រៀល (ប្រាំពីរលានហាសិបម៉ឺនរៀលគត់)នេះជាការព្រមព្រាងដោយបង្ខំដោយទើសទាល់ពេក។ លុះដល់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៨ លោកអធិការ បានតេហៅលោក មេប៉ុស្តិ៍ទាំង១៥ទៅបើលុយយុទ្ឋនាការឃោសនាបោះឆ្នោត ប្រាក់ថវិការបោះឆ្នោតនៅក្នុងបន្ទប់របស់គាត់បានខ្ចប់ថវិការរួចជាស្រេចហើយខ្វះក្នុងមួយប៉ុស្តិ៍ចំនួន៥០ម៉ឺនរៀល ព្រមទាំងបង្ខំអោយមេប៉ុស្តិ៍ទាំងអស់និយាយថាថវិការនេះគឺគ្រប់គ្រានហើយ និងមិនអោយនិយាយប្រាប់អ្នកណាទាំងអស់ព្រោះខ្លាចអធិការរងដឹងរឿងបែកការ។

កន្លងមកពេលបើកថវិការភូមិឃុំមានសុវត្ថិភាព ក្នុងមួយប៉ុស្តិ៍ៗពេលបើកម្តងៗមានការកាត់លុយចំនួន១០ម៉ឺនរៀលទៅ១៥ម៉ឺនរៀលមិនដែលអាក់ខានម្តងណាឡើយ ប្រសិនបើមេប៉ុស្តិ៍ណាមិនអោយគាត់និងរករឿងធ្វើអ្វីៗក៏មិនដែលត្រូវចិត្តឡើយ។

ក្នុងនាមខ្ញុំនាយប៉ុស្តិ៍ និងរងប៉ុស្តិ៍មានគោលបំណងល្អ ចង់អោយថ្នាក់លើមានការកែសម្រួលដោយចង់បានថ្នាក់ដឹកនាំល្អ និងមិនមានអំពើពុករលួយតាមមូលដ្ឋាន និងភូមិ ឃុំមានសុវត្ថិភាព។

001N
Recently Posts