ក្រុមហ៊ុន កាហុកភីធីអ៊ី និង ក្រុមហ៊ុនស្មាត អាស្យាតា បានចុះហត្ថលេខាជាដៃគូពាណិជ្ជកម្ម ដ៏ធំតែមួយគត់នៅប្រទេសកម្ពុជា

  • 2018-08-23 11:31:35
  • Views 984

Shares

 រាធានីភ្នំពេញ: ក្រុមហ៊ុនស្មាតអាស្យាតានិងក្រុមហ៊ុនកាហុកភីធីអីុ អិលធីឌី បានចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ក្នុងគោលបំណងបង្កើតទំនាក់ទំនងដៃគូពាណិជ្ជកម្មរវាងក្រុមហ៊ុនទាំងពីរ ក៏ដូចជាចង់ឱ្យប្រជាពលរដ្ឋនៅក្នុងប្រទេសកម្ពុជា ទទួលបាននូវការយល់ដឹងបន្ថែមទៀតអំពី គុណភាព គុណប្រយោជន៍ និងសេវាកម្ម ដែលផ្ដល់ដោយក្រុមហ៊ុនទាំងពីផងដែរ។ពិធីចុះហត្ថលេខាបានត្រូវធ្វើឡើងនារសៀលថ្ងៃថ្ងៃព្រហស្បតិ៍ ១២កើត ខែស្រាពណ៌ ឆ្នាំច សំរឹទ្ឋិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០១៨ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ។

នៅក្នុងភាពជាដៃគូពាណិជ្ជកម្មនេះ នឹងនាំមកនូវកម្មវិធីបញ្ចុះតម្លៃផ្សេងៗនិងការផ្ដល់ជូនដ៏ពិសេសសម្រាប់ អតិថិជនដែលតែងតែគាំទ្រទូរស័ព្ទដៃស៊ីងតិច និង ក្រុមហ៊ុន ស្មាតអាស្យាតា ដែលជាប្រតិបត្តិករទូរស័ព្ទចល័តឈានមុខធំជាងគេនៅក្នុងប្រទេសកម្ពុជា។

លោក ទ្រី លាងគ្រី ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនកាហុក ភីធីអីុ បានមានប្រសាន៍ថា៖ “អតិថិជនទាំងអស់អាចរកទិញទូរស័ព្ទដៃស៊ីងតិចនៅតាមបណ្តាស្មាតសប (Smart Shop) ទូទាំងប្រទេស ហើយថែមទាំងទទួលបានលេខស៊ីមកាតល្អៗ ក៏ដូចជាការប្រើប្រាស់បាន អ៊ីនធឺណេតរហូតដល់ ១២សប្តាហ៍ផងដែរ”។ លើសពីនេះលោកក៏បានថ្លែងអំណរគុណដល់ ក្រុមហ៊ុនស្មាតអាស្យាតា ដែលជឿជាក់លើទូរស័ព្ទដៃស៊ីងតិចនិងបានដាក់លក់ទូរស័ព្ទដៃស៊ីងតិចជាផ្លូវការនៅតាម ស្មាតសប (Smart Shop) កាលពីថ្ងៃ ទី១ ខែ សីហានេះផងដែរ។

ជាមួយគ្នានេះផងដែរ អ្នកស្រី ស៊ឹម ចាន់សុភ័ក្ដ្រ ប្រធានផ្នែកអភិវឌ្ឍផលិតផល និងឧបករណ៍ (Head of Consumer Proposition and Devices) នៃក្រុមហ៊ុន ស្មាតអាស្យាតា បានមានប្រសាសន៍ថា៖ “ក្រុមហ៊ុនស្មាត មានសេចក្តីសោមនស្សរីករាយ ដែលភាពជាដៃគូជាមួយក្រុមហ៊ុនកាហុក ភីធីអ៊ីនេះ អាចធ្វើឲ្យអតិថិជនរបស់ក្រុមហ៊ុនស្មាត អាចជាវទូរស័ព្ទដៃស៊ីងតិចបាន ។ ជាមួយនឹងការដាក់លក់ទូរស័ព្ទដៃស៊ីងតិចតាមស្មាតសប (Smart Shop) ទាំងអស់ អតិថិជនរបស់យើងនឹងអាចជាវស្មាតហ្វូន ដែលមានតម្លៃសមរម្យនិងគុណភាពគួរជាទីទុកចិត្ត ដើម្បីរីករាយជាមួយបណ្តាញទូរស័ព្ទ ៤.៥G របស់ស្មាត និងការផ្ដល់ជូនជាមួយទូរស័ព្ទដ៏គួរឲ្យចាប់អារម្មណ៍”មានទំនុកចិត្ត ជឿជាក់ និងពេញនិយម៕ 

000009_2
0000010

000003
000008_1

000004




Recently Posts