ឃាត់​ខ្លួន​ជន​សង្ស័យ​០២នាក់ ករណី​ជួញដូរ​ដោយ​ខុស​ច្បាប់​នូវសារ​ធាតុ​ញៀន

  • 2018-08-09 03:42:08
  • Views 294

Shares

ឃាត់ខ្លួនជនសង្ស័យ០២នាក់ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន

ភ្នំពេញ នៅថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង១២ និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ករណីជូញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចតាមផ្លូវ១០១១ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។ ជនសង្ស័យចំនួន០២នាក់រួមមាន៖១- ឈ្មោះ សុខ នី ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវរថភ្លើង សង្កាត់បឹងកក់២ ខណ្ឌទួលគោក និង២- ឈ្មោះ ហួ សិលា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ សង្កាត់បឹងកក់១ ខណ្ឌទួលគោក ។ វត្ថុតាងចាប់យក ៖ ក្រាមសថ្លាចំនួន០៩កូនថង់តូច និងទូរសព្ទ័ដៃចំនួន០១គ្រឿង ម៉ាកណូគារ ។

ដំណើររឿង ៖ មុនពេលកើតហេតុ កម្លាំងល្បាតប៉ុស្តិ៍រដ្ឋបាលភ្នំពេញថ្មី បានធ្វើការល្បាតក្នុងភូមិសាស្ត្រដល់ចំណុចកើតហេតុខាងលើ ឃើញជនសង្ស័យចំនួន០២នាក់ កំពុងដើរតាមផ្លូវ ដោយមានការសង្ស័យកម្លាំងល្បាតយើងហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួនរកឃើញក្រាមសថ្លាចំនួន០៩កូនថង់តូច នៅជាប់ខ្លួនជនសង្ស័យឈ្មោះ សុខ នី រួចកម្លាំងយើងបាននាំខ្លួនជនសង្ស័យទាំង០២នាករួមទាំងវត្ថុតាង យកមកធ្វើការសាកសួរ នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី ៕

A1_4
Recently Posts