រថយន្ត​ Lexus​ RX300​បុក​រ៉ឺ​ម៉ក​កង់​បី​ បណ្តាល​ឲ្យ​ជនជាតិ​ចិន​ម្នាក់​ រង​របួសធ្ងន់​

  • 2018-08-07 02:29:39
  • Views 183

Shares

រថយន្ត Lexus RX300បុករ៉ឺម៉កកង់បី បណ្តាលឲ្យជនជាតិចិនម្នាក់ រងរបួសធ្ងន់

សៀមរាប៖ គ្រោះថ្នាក់ចរាចរមួយបានកើតឡើងនៅក្បែរបរិវេណ ប្រាសាទតាព្រហ្ម រវាងរថយន្ត Lexus RX300និងរ៉ឺម៉កកង់បី បណ្តាលឲ្យជនជាតិចិនម្នាក់ជាភ្ញៀវទេសចរណ៍រងរបួសធ្ងន់។ ហេតុការណ៍នេះកើតឡើងនៅវេលាម៉ោង១៥និង០០នាទីរសៀលថ្ងៃទី៦ខែសីហាឆ្នាំ២០១៨ត្រង់ចំណុច ក្បែរបរិវេណ ប្រាសាទតាព្រហ្ម ក្នុងភូមិរហាល សង្កាត់នគរធំ ក្រុងសៀមរាប។

លោកវរសេនីយ៍ឯក ជឹម សុវណ្ណ នាយការិយាល័យចរាចរនៃស្នងការដ្ឋានខេត្តសៀមរាប បានឲ្យដឹងថា គ្រោះថ្នាក់ចរាចរ នោះកើតឡើង រវាងរថយន្ត Lexus RX300 ស្លាកលេខ សៀមរាប 2C-9547 និងរ៉ឺម៉កកង់បី បណ្តាលឲ្យជនជាតិចិនម្នាក់ជាភ្ញៀវទេសចរណ៍រងរបួសធ្ងន់ ។

បច្ចប្បន្ន សមត្ថកិច្ចចម្រុះកំពុងធ្វើការអន្តរាគមន៍ការពារកន្លែងកើតហេតុ និង នាំជនរងគ្រោះទៅសង្គ្រោះនៅមន្ទីពេទ្យ៕

A1_3
Recently Posts