នគរបាល​ស្រុក​ជាំ​ក្សាន្ត​ឃាត់ខ្លួន​មុខសញ្ញា​ជួញដូរ​គ្រឿងញៀន​២​នាក់​

  • 2018-08-07 02:24:31
  • Views 172

Shares

នគរបាលស្រុកជាំក្សាន្តឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន២នាក់

ព្រះវិហារ៖ នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៨ វេលាម៉ោង៩និង៣០ នាទី កម្លាំងជំនាញប្រឆាំងបទល្មើសគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ខេត្តព្រះវិហារ បានបង្ក្រាបករណីជួញដូរនិងរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀនមួយករណី នៅចំណុចផ្ទះឈ្មោះ មុំ ឡៃ ភេទស្រី អាយុ៥១ ឆ្នាំ មុខរបរមិនពិតប្រាកដស្នាក់ នៅភូមិឈើទាលគង ឃុំជាំក្សាន្ត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។

ក្នុងប្រតិបត្តិការខាងលើកម្លាំងសមត្ថកិច្ចបានដកហូតសាធាតុញៀនក្រាមពណ៌សថ្លាចំនួន៥បញ្ចប់ ធំ៣កញ្ចប់និង២កញ្ចប់តូច, ទូរស័ព្ទដៃ២គ្រឿងឃាត់ខ្លួនមុខសញ្ញា២ នាក់(ស្រីម្នាក់)។

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងសមត្ថកិច្ចជំនាញកំពុងកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តព្រះវិហារដើម្បីចាត់ការតាមនីតិវិធី ៕

A_3
Recently Posts