ស្នងការ​នគរបាល​ខេត្តកោះកុង​ ប្រគល់​ម៉ូតូ​ចំនួន​២៩​គ្រឿង​ ដល់​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ ទាំង​ ២៩​ ប៉ុស្តិ៍​

  • 2018-07-24 04:16:07
  • Views 217

Shares

ស្នងការនគរបាលខេត្តកោះកុង ប្រគល់ម៉ូតូចំនួន២៩គ្រឿង ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង ២៩ ប៉ុស្តិ៍

កោះកុង៖ កាលពីព្រឹកថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០១៨ ស្នងការដ្ឋាននគរបាលខេត្តកោះកុង មានពិធីប្រគល់ម៉ូតូចំនួន ២៩ គ្រឿង ដល់ប៉ុស្តិ៍នគរបាលរដ្ឋបាល ទាំង ២៩ ប៉ុស្តិ៍ ក្នុងខេត្តកោះកុង ។ពិធីប្រគល់នេះ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ទោ សំឃិត វៀន ស្នងការនគរបាលខេត្ត និង លោក-លោកស្រីស្នងការរង នាយការិយាល័យជំនាញ អធិការរនគរបាលក្រុង-ស្រុកទាំង ៧ និងនាយប៉ុស្តិ៍គរបាលរដ្ឋបាលទាំង ២៩ ប៉ុស្តិ៍ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ សំឃិត វៀន ស្នងការនគរបាលខេត្ត បានជំរុញដល់នាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំងអស់ត្រូវយកចិត្តទុកដាក់បំរើប្រជាពលរដ្ឋឲ្យបានខ្លាំងក្លានិង ត្រូវខិតខំការពារនូវសន្តិសុខ សណ្តាប់ធ្នាប់ ជូនដល់ប្រជាពលរដ្ឋ ។
ក្នុងនោះ ឯកឧត្តម ក៍បានសំណូមពរ ដល់គ្រប់បណ្តាប៉ុស្តិ៍ទាំង ២៩ប៉ុស្តិ៍ ត្រូវជួយថែរក្សានូវទោចក្រយានយន្តដែលថ្នាក់លើប្រគល់ជូននេះ កុំយក ទៅធ្វើអ្វីឲ្យខុសពីវិជ្ជាជីវៈរបស់ខ្លួន ត្រូវប្រើប្រាស់ក្នុងក្របខណ្ឌបំរើប្រជាពលរដ្ឋឲ្យបានល្អ ដើម្បីបញ្ជៀសការរិះគន់ដោយប្រការណាមួយជាដើម៕

A_2

Recently Posts