កម្លាំងប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជួញដោយខុសច្បាប់នៅសារធាតុញៀន

  • 2018-07-19 07:43:52
  • Views 194

Shares

កម្លាំងប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជួញដោយខុសច្បាប់នៅសារធាតុញៀន

ភ្នំពេញ៖ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៨ វេលាម៉ោង១៥ និង៣០នាទី កម្លាំងប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ជួញដោយខុសច្បាប់នៅសារធាតុញៀន នៅចំណុចបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។

លោកវរសេនីយ៍ទោ គួក សុខហួរ អធិការរងនគរបាលខណ្ឌសែនសុខបានឲ្យដឹងថាជនសង្ស័យទី១-ឈ្មោះ សំ កប ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខែ្មរ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ ទី២-ឈ្មោះ ភោគ សំអាត ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខែ្មរ មុខរបរជាងពិដាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិដីថ្មី សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ។ សម្ភារៈវត្ថុតាងចាប់យក ៖ក្រាមសថ្លាចំនួន០៤កូនថង់ធំ និងទូរសព្ទ័ដៃចំនួន០២គ្រឿង ។

លោកអធិការងបន្តថា មុនពេលកើតហេតុ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានទទួលព័ត៌មានពីប្រជាពលរដ្ឋ ថានៅចំណុចខាងលើមានការជួញដូរថ្នាំញៀន ក្រោយពីទទួលព័ត៌មាន សមត្ថ កិច្ចយើងបានចុះដល់ចំណុចកើតហេតុ ឃាត់ខ្លួនបានជនសង្ស័យឈ្នោះ សំ កបធ្វើការត្រួតពិនិត្យរកឃើញវត្ថុតាងក្រាមព៌ណ ស ថ្លាចំនួន០១កញ្ចប់ថង់ធំល្មម ដាក់ក្នុងស្រោមសំបុត្រដោយឲ្យជនសង្ស័យឈ្មោះសំ កប ផ្តិតមេដៃទទួលស្គាល់រួចនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ ក្រោយពីសាកសួរជនសង្ស័យឈ្មោះ សំ កបបានសារភាពថាខ្លួនបានទិញថ្នាំញៀននេះពីឈ្មោះ ភោគ សំអាតសមត្ថកិច្ចយើងបានបន្តទៅឃាត់ខ្លួនឈ្មោះភោគ សំអាតបានហើយបានដកហូតក្រាម ពណ៌ស ថា្លចំនួន០៣កញ្ចក់ថង់ធំល្មមដាក់ក្នុងស្រោមសំបុត្រដោយឲ្យជនសង្ស័យឈ្មោះ ភោគ សំអាតផ្តិតមេដៃទទួលស្គាល់រួចនាំខ្លួនជនសង្ស័យទាំង០២នាក់មកអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការសាសួរបន្ត។ បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

A_1
Recently Posts