ជន​នេះ​ចូល​ទៅ​អី​ៗ​នាង​ដល់​បន្ទប់​…ហើយថែមទាំង​និយាយ​ថា «​ញល់​ៗ​ទេ មិន​ទាន់​ចូល​ទេ​»

  • 2018-07-17 08:52:03
  • Views 193

Shares

ជននេះចូលទៅអីៗនាងដល់បន្ទប់…ហើយថែមទាំងនិយាយថា «ញល់ៗទេ មិនទាន់ចូលទេ»

ខេត្តកណ្តាល ៖ បុរសល្មោភកាមម្នាក់បានលួចចូលទៅក្នុងបន្ទប់រំលោភកូនស្រីរបស់គេដែលមានសតិមិនគ្រប់ពេលម្តាយតាមទាន់ឃាត់ប្តឹងសមត្ថកិច្ចអោយចាប់វាយខ្នោះ ។ ហេតុការណ៍នេះបានកើតឡើងនៅវេលាម៉ោង០៤និង៣០នាទីរសៀល ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៨ ចំណុចក្នុងផ្ទះឈ្មោះ យ៉ាត ពៅ ភូមិក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។

ក្មេងស្រីរងគ្រោះឈ្មោះ វ.ន.ម អាយុ១៥ឆ្នាំ មានទីលំនៅស្រុកពញាឮ ខេត្តកណ្តាល (សតិមិនសូវគ្រប់) រីឯជនសង្ស័យឈ្មោះ ជន់ ខួច ភេទប្រុស អាយុ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរនៅផ្ទះ មានទីលំនៅភូមិក្បាលស្ពាន ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្តាល ។

សាក្សីបានអោយដឹងថា នៅថ្ងៃខែឆ្នាំវេលាម៉ោងកើតហេតុខាងលើម្តាយជនរងគ្រោះបានដើរទៅទិញសាប៊ូនៅផ្ទះទាមរបស់ឈ្មោះ រ៉ាន់ ភេទស្រី ក្នុងភូមិជាមួយគ្នា ចំណែកឯក្មេងស្រីរងគ្រោះដែលជាកូននៅផ្ទះតែម្នាក់ឯង រីឯប្តីមិនទាន់មកពីធ្វើការសំណង់ទេ ក្រោយពីទិញរួចមួយសន្ទុះបានត្រឡប់មកដល់ផ្ទះវិញ ឃើញជនរងគ្រោះជាកូនបានដើរចេញពីបន្ទប់ក្នុងផ្ទះរបស់ខ្លួនហើយលើកខោរបស់ខ្លួនដែលនៅត្រឹមភ្លៅមកត្រឹមចង្កេះ រួចមកអង្គុយនៅលើគ្រែមុខផ្ទះ បន្ទាប់មកក៏ឃើញជនសង្ស័យឈ្មោះ ជន់ ខួច ដើរចេញពីបន្ទប់ក្នុងផ្ទះនោះដែរ ដោយដើរបិទឡេវខោ ពុំរូតខោទេ ។


ភ្លាមនោះម្តាយជនរងគ្រោះមានការសង្ស័យក៏ឃាត់អោយជនសង្ស័យនៅអង្គុយលើគ្រែមុខផ្ទះជាមួយគ្នា ហើយម្តាយជនរងគ្រោះបានសួរទៅជនរងគ្រោះដែលជាកូនថា «តើកូនចូលក្នុងបន្ទប់ វាបានធ្វើអីកូនខ្លះ ?» ជនរងគ្រោះក៏ឆ្លើយប្រាប់ថា «វាចាប់ខ្ញុំធ្វើ(ចាប់រំលោភ)» ហើយម្តាយជនរងគ្រោះសួរបន្តថា «វាធ្វើចូលអត់? ជនរងគ្រោះឆ្លើយថា ញល់ៗពីលើ(ប្រដាប់ភេទ)អត់ចូលទេ» ។

បន្ទាប់មកម្តាយជនរងគ្រោះបានសួរជនសង្ស័យថា «ហ្អែងចូលផ្ទះអញបានធ្វើអីកូនអញខ្លះ?» ជនសង្ស័យក៏ឆ្លើយថា «ខ្ញុំគ្រាន់តែបានញល់ៗទេ មិនទាន់ចូលទេ» ។ បន្ទាប់មកម្តាយជនរងគ្រោះបានឃាត់ជនសង្ស័យទុករង់ចាំប្តីមកវិញចាំទៅប្តឹងសមត្ថកិច្ច ។

លុះដល់វេលាម៉ោងប្រហែល០៥រសៀលជាងទើបប្តី(ឪពុកចុងជនរងគ្រោះ)មកផ្ទះវិញទើបបាននាំគ្នាយកជនសង្ស័យឈ្មោះ ជន់ ខួច ទៅប្រគល់អោយសមត្ថកិច្ច និងបានដាក់ពាក្យបណ្តឹងដោយប្ដឹងចោទប្រកាន់ទៅលើជនសង្ស័យខាងលើពីបទរំលោភសេពសន្ថវៈកូនស្រីរបស់គាត់ ។ បន្ទាប់មកកម្លាំងប៉ុស្តិ៍បានសហការជាមួយកម្លាំងជំនាញនគរបាលយុត្តិធម៌ឃាត់ខ្លួនជនសង្ស័យរួចបញ្ជូនមកអធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕

A3
Recently Posts