បុរស​ម្នាក់​ឆក់​ត្រី​មិន​ប្រយ័ត្ន​បណ្ដាល​ឲ​ឆក់​ខ្លួនឯង​ស្លាប់​

  • 2018-07-17 08:44:12
  • Views 263

Shares

បុរសម្នាក់ឆក់ត្រីមិនប្រយ័ត្នបណ្ដាលឲឆក់ខ្លួនឯងស្លាប់

ភ្នំពេញ ៖ នៅវេលាម៉ោងប្រហែល១៧និង០០នាទីថ្ងៃទី១៦ ខែ កក្កដា ឆ្នាំ២០១៨ ស្ថិតនៅភូមិប្រការសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ មានករណីឆក់និងឧបករណ៍ឆក់ត្រី មួយលើក បណ្ដាលឲស្លាប់មនុស្សម្នាក់។
ជនរងគ្រោះ (សព)ឈ្មោះ សុខ ដា ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ រកត្រីស្នាក់នៅភូមិទូលពង្រ សង្កាត់ចោមចៅទី ០១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ស្រុកកំណើតភូមិបឹងជន្លេន ឃុំឫស្សីជ្រោយ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ដំណើររឿងៈមុនពេលកើតហេតុជនរងគ្រោះទើបនិងទិញប្រដាប់ឆក់ត្រីបានពីថ្ងៃប៉ុណ្ណោះព្រោះឃើញគេរកត្រីបានច្រើនលុយវេលាម៉ោងប្រហែល១៦និង០០នាទីជនរងគ្រោះចេញពីផ្ទះមកឆក់ត្រីនៅកន្លែងកើតហេតុដោយឆ្លងឆក់ខ្លួនឯងបណ្ដាលឲស្លាប់តែម្ដង។
វត្ថុតាងបន្សល់ទុកកន្លែងកើតហេតុសម្ភារះសំរាប់ឆក់ត្រីមួយកំភ្លេរ។
សម្ភារៈបាត់បង់ៈគ្មាន , ស្លាកស្នាមៈគ្មាន ។
សន្និដ្ឋានវាយតម្លៃៈតាមការពិនិត្យនិងវិភាគកន្លែងកើតហេតុរបស់កំលាំងការិយាល័យបច្ចេកទេសនិងវិទ្យាសាស្ត្រក្រុង គឺជន រងគ្រោះស្លាប់បណ្ដាលមកពីឆក់ឧបករណ៍ឆក់ត្រីពិតប្រាកដមែន។
សពសមត្ថកិច្ចបានប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យ តាមប្រពៃណីនៅឯផ្ទះបងប្អូននៅភូមិត្រពាំងទា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ៕

A1

 

Recently Posts