នគរបាល​ប៉ុស្តិ៍​ព្រែក​ប្រា​ ឃាត់ខ្លួន​ជនសង្ស័យ​១​នាក់​ ជួញដូរ​សារធាតុ​ញៀន​

  • 2018-06-26 09:51:51
  • Views 239

Shares

នគរបាលប៉ុស្តិ៍ព្រែកប្រា ឃាត់ខ្លួនជនសង្ស័យ១នាក់ ជួញដូរសារធាតុញៀន

ភ្នំពេញ ៖ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង១០និង៣០នាទី សមត្ថកិច្ចនគរបាលប៉ុស្តិ៍ព្រែកប្រា ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ០១នាក់ នៅចំណុចមុខដីឡូត៍គ្មានលេខ ភូមិព្រះពន្លា សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ពីបទ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។

ជនសង្ស័យឈ្មោះគឹម ធឿន ភេទ ប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងដែក ស្នាក់នៅភូមិអូរអណ្តូង សង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ ។ ដកហូតបានវត្ថុតាងមាន ៖ ម្សៅក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់តូច ។ -ម៉ូតូ១គ្រឿង ម៉ាកSuzuki Smash-V ពណ៌ខ្មៅ ពាក់ស្លាកលេខ ព្រះសីហនុ 1B-8542 ។

បច្ចុប្បន្ន កម្លាំងជំនាញកសាងសំណុំរឿងអនុវត្តតាមនីតិវិធីនៃច្បាប់ ៕

1+
Recently Posts