អាណាចក្រអង្គរ២០១៨នៅខេត្តសៀមរាបសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះបានរៀបចំការប្រកួតកីឡាជិះសេះចម្ងាយឆ្ងាយ

  • 2018-06-25 01:51:07
  • Views 235

Shares

អាណាចក្រអង្គរ២០១៨នៅខេត្តសៀមរាបសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះបានរៀបចំការប្រកួតកីឡាជិះសេះចម្ងាយឆ្ងាយ

សៀមរាប៖នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៨ សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះបានរៀបចំការប្រកួតកីឡា ជិះសេះចម្ងាយឆ្ងាយអាណាចក្រអង្គរ២០១៨ដែលមានកីឡាករកីឡាការនីជំនាញៗចំនួន១១នាក់ ចូលរួមហើយពិធីនេះបានប្រព្រឹត្តិទៅនៅphnom krom eco resort ក្នុងភូមិភ្នំក្រោម សង្កាត់សៀមរាប ក្រុងសៀមរាប។ ក្នុងព្រឹត្តិការណ៍នេះក៏មានវត្តមានអាជ្ញាធរនិងសិស្សា
នុសិស្សជាច្រើននាក់ចូលរួមផងដែរ។

នៅក្នុងឱកាសនោះដែរលោកស្រី ទេព ម៉ូណា ប្រធានសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ បានមានប្រសាសន៍ថា ទស្សនវិស័យរបស់សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ គឺការថែរក្សា និងសង្គ្រោះសេះកម្ពុជា គឺគិតពីសុខុមាលភាពរបស់សត្វពាហនៈនៅកម្ពុជា ជាពិសេសនោះគឺសត្វសេះ។ ហើយចំពោះបេសកកម្មរបស់យើង គឺដើម្បីលើកទឹកចិត្តដល់អ្នកចិញ្ចឹមសត្វពាហនៈឲ្យពួកគាត់មើលថែបានត្រឹមត្រូវ។ លោកស្រីបន្តថា ចំណុចសំខាន់ដែលទាក់ទ ងទៅនិងកីឡាជីះសេះរយៈចំងាយនេះ(Enurance)គឺចង់បង្កើតឲ្យមានព្រឹត្តិការណ៍កីឡាប្រពៃណីនេះឡើងវិញនៅក្នុងទឹកដីនៃខេត្តសៀមរាប បន្ទាប់ពីបាត់បង់យូរ ហើយក៏ត្រូវបានអតីតព្រះមហាក្សត្រ ព្រះបាទនរោត្តម សីហនុ ព្រះអង្គ សើររើនិងផ្តួចផ្តើមយកមកវិញ។ ចាប់តាំងពីឆ្នាំ២០១១មកក្រោមការផ្តួចផ្តើមរបស់លោក វ៉ាន់ សូអៀង និងក្រោមការគាំទ្រដោយរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ទើបក្រុមកីឡាសហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ បានទៅចូលរួមនៅក្នុងព្រត្តិការណ៍ស៊ីហ្គេមបានចំនួន៣លើកនៅតាមប្រទេសមួយចំនួនផងដែរ។ ការជិះសេះចម្ងាយ២០គីឡូម៉ែត្រទៅ៣០គីឡូម៉ែត្រ នេះវាគឺជាចម្ងាយឆ្ងាយ ហើយយើងក៏មិនអាចឲ្យសេះរត់លឿនពេកនោះទេដូច្នេះយើងរត់ម្តងពាក់កណ្តាលតែប៉ុណ្ណោះ។

លោកស្រីបន្តថា យើងសង្ឃឹមថា នឹងទទួលបានបទពិសោធន៍៥ឆ្នាំបន្ថែមទៀតដែលអាចឲ្យក្រុមជម្រើសជាតិទាំងនេះអាចឈានទៅប្រកួតយកមេដៃមាសនៅក្នុងឆ្នាំ២០២៣ខាងមុខនេះជូនប្រទេសជាតិយើង។

លោកស្រីបានថ្លែងអំណរគុណដល់សហព័ន្ធបង្ហាត់ជិះសេះថៃ និង សហព័ន្ធបង្ហាត់ជិះសេះអាស៊ីអាគ្នេយ៍ ដែលបានចូលរួមជាមួយសហព័ន្ធជិះសេះកម្ពុជា នៅក្នុងព្រឹត្តិការណ៍ដ៏ពិសេសនេះ។ ក្នុងនោះលោកស្រីបានថ្លែងអំណរគុណចំពោះអ្នកចូលរួមឧបត្ថម្ភដល់កម្មវិធីនេះផងដែរ ៕

4_2
Recently Posts