យានយន្ត១២គ្រឿងត្រូវបានសមត្ថកិច្ចឃាត់ពេលជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យ

  • 2018-06-21 02:56:31
  • Views 269

Shares

យានយន្ត១២គ្រឿងត្រូវបានសមត្ថកិច្ចឃាត់ពេលជិះបញ្ច្រាសរង្វង់មូលវិមានឯករាជ្យ

ភ្នំពេញ៖ លោកវរសេនីយ៍ទោ គល់ យី អធិការរងនគរបាលខណ្ឌដូនពេញបានឲ្យដឹងថានៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៨ចាប់ពីម៉ោង០៧និង០០នាទីដល់ម៉ោង២២និង០០នាទី កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ សហការជាមួយការិយាល័យចរាចរណ៍ជើងគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ អនុវត្តយុទ្ធនាការឃាត់ម៉ូតូ និងរថយន្ត បើកបញ្រ្ចាសទិសដៅចរាចរណ៍ នៅរង្វង់មូលជុំវិញវិមានឯករាជ្យ និងផ្លូវព្រះសុរាម្រឹត ស្ថិតក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ។

លោកអធិការរងបានបន្តថាក្នុងប្រតិបត្តិការខាងលើកម្លាំងជំនាញបានបានឃាត់យានយន្តសរុបចំនួន១២ គ្រឿងរួមមានៈ១- ម៉ូតូចំនួន១០ គ្រឿង, ២- រ៉ឺម៉កម៉ូតូកង់បីចំនួនមួយគ្រឿង, ៣- រថយន្ត មួយគ្រឿង

បច្ចុប្បន្នបានញ្ជូនទៅការិយាល័យចរាចរណ៍ ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីធ្វើកាអប់រំណែនាំបន្តតាមនីតិវិធី ៕

1_1
Recently Posts