នគរបាលខេត្តកោះកុងឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន ២នាក់ និងថ្នាំញៀនជាងកន្លះគីឡូ

  • 2018-06-15 01:49:32
  • Views 216

Shares

នគរបាលខេត្តកោះកុងឃាត់ខ្លួនមុខសញ្ញាជួញដូរគ្រឿងញៀន ២នាក់ និងថ្នាំញៀនជាងកន្លះគីឡូ

កោះកុង៖ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ១០និង៣០នាទី ដោយមានការចង្អុលបង្ហាញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ ស្នងការនគរបាលខេត្តកោះកុង កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរងទទួលផែនប្រឆាំងបទល្មើស បានចុះបង្ក្រាបករណី រក្សាទុក ជួញដូរ និងប្រើប្រាស់គ្រឿងញៀនចំពោះបទល្មើសជាក់ស្តែង មួយ ករណី នៅចំនុចភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង។

លោកឧត្តមសេនីយ៍ត្រី មីន រស្មី ស្នងការរងទទួលផែនប្រឆាំងបទល្មើសបានឲ្យដឹងថាក្នុងប្រតិបត្តិការខាងលើកម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ២នាក់ រួមមានទី១-ឈ្មោះ ឃុន សិលា ហៅឌុលឡា ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ, ទី២-ឈ្មោះ សើ រ៉ហ៊ីម ហៅម៉ាប់ អាយុ១៩ ឆ្នាំ មានទីលំនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ។

វត្ថុតាងដកហូតរួមមានៈ ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន (ICE) ចំនួន ១២កញ្ចប់ធំ និង១ កញ្ចប់តូច (ទម្ងន់សរុប០.៦គីឡូក្រាម) និងឧបករណ៍សម្រាប់ចែកចាយ និងប្រើប្រាស់គ្រឿងញៀនចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យទាំងពីរ រួមទាំងវត្ថុតាង ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងខេត្តកោះកុង ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

001_1
Recently Posts