នាយក​សាលា​ប្តេជ្ញា​ថា នឹង​រក្សា​ឲ្យបាន​នូវ​សុវត្តិភាព​ចំណីអាហា​ររបស់​សិស្ស គឺ​ត្រូវមាន​អនាម័យ និង​គុណភាព​ខ្ពស់ មិន​ហួស​កាលបរិច្ឆេទ​

  • 2018-05-17 08:33:17
  • Views 260

Shares

តាកែវ៖ លោកគ្រូ សូ យៀង នាយកសាលាវិទ្យាល័យសម្តេចតេជោ ហ៊ុន សែន អង្តតាសោម ប្តេជ្ញាថា នឹងរក្សាឲ្យបាននៅសុវត្តិភាពចំណីអាហាររបស់សិស្ស គឺត្រូវមានអនាម័យ និងគុណភាពខ្ពស់ មិនហួសកាលបរិច្ឆេទ បន្ទាប់ពីមន្ត្រីជំនាញសាខាកាំកុងត្រូលខេត្តតាកែវ បានចុះពិនិត្យតាមតូបលក់ដូរនំចំណីនៅក្នុងសាលារៀន បានរកឃើញថាមាននំចំណី ប្រហិត និងទឹកក្រូចមួយចំនួនខូចគុណភាពនិងហួសកាលបរិច្ឆេទ ដែលអាជីវករកំពុងដាក់លក់ឲ្យសិស្សានុសិស្សបិរភោគ ដែលនេះជាកត្តាមួយដែលធ្វើអោយប៉ះពាល់ដល់សុខភាពរបស់សិស្ស ។

ថ្លែងប្រាប់អ្នកសារពត័មាននាថ្ងៃទី ១៧ ឧសភា ២០១៨ បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យមុខទំនិញ នំចំណី ភេសជ្ជៈមួយចំនួន និងចែកខិតប័ណ្ណផ្សព្វផ្សាយដល់សិស្ស នៅក្នុងសាលាវិទ្យាល័យជាស៊ីម និងវិទ្យាល័យសម្តេចតេជោហ៊ុនសែនអង្គតាសោម ឋិតនៅក្នុងក្រុងដូនកែវ និងស្រុកត្រាំកក់ ខេត្តតាកែវរួចមក លោក ប៉ោ លាងគង់ ប្រធានសាខាកាំកុងត្រូលបានអោយដឹងថា ក្នុងការចុះត្រួតពិនិត្យនេះដែរ គឺមន្ត្រីជំនាញរបស់យើងបាន ធ្វើការចុះពិនិត្យរកឃើញនៅនំចំនី ភេសជ្ជៈទឹកក្រូច មួយចំនួន ហួសកាលបរិច្ឆេទ ហើយបានដាក់លក់អោយសិស្សានុសិស្សបរិភោគ ។ មួយវិញទៀត ក្រុមមន្ត្រីជំនាញក៏បានធ្វើតេសបឋមទៅលើប្រភេទប្រហិត សាច់ក្តាម សាច់គោ សាច់បង្គារ ផងដែរ ព្រោះប្រភេទចំណីអាហារទាំងនេះគឺជាប្រភេទចំណីអាហារមួយ ដែលក្មេងៗក៏ដូចជាសិស្សានុសិស្សចូលចិត្តបរិភោគ ហើយវាងាយនិងឆាប់ខូចគុណភាពណាស់ ជាពិសេសអាចនិងមានដាក់នៅសាធាតុគីមីបូរាក់ថែមទៀត ដែលធ្វើអោយអ្នកបរិភោគប៉ះពាល់ដល់សុខភាព ។

លោកប្រធានសាខាកាំកុងត្រូលបានបន្តថា បន្ទាប់ពីរកឃើញនៅមុខចំណីអាហារ ទឹកក្រូច ចាហួយ នំកញ្ចប់តូចៗ មានការហួសកាលបរិច្ឆេទរួច រូបលោករួមជាមួយនិងក្រុមការងារ បានធ្វើការដកហូតយកមកបំផ្លាញចោល និងបានធ្វើការអប់រំដល់អាជីវករលក់ដូរទាំងនោះត្រូវលក់ផលិតផលដែលមានគុណភាព និងមិនហួសកាលបិរច្ឆេទ ជាពិសេស គឺការលក់ដូរនៅប្រភេទភេសជ្ជៈប៉ូវកំលាំងមួយចំនួននៅក្នុងសាលារៀន ព្រោះភេសជ្ជៈទាំងនេះគឺ មិនត្រូវបានលើកទឹកចិត្តអោយក្មេងក្រោមអាយុ ១៦ឆ្នាំ ហូបច្រើនហួសកម្រិតនោះទេ ព្រោះអាចប៉ះពាល់ដល់សុខភាពធ្ងន់ធ្ងរ ។

ប្អូនស្រី អេវ ពេជពន្លឺ ជាសិស្សថ្នាក់ទី១២ នៃវិទ្យាល័យជាស៊ីមតាកែវ បាននិយាយថា រូបនាងមានកាគាំទ្រយ៉ាងខ្លាំងចំពោះ សកម្មភាពរបស់មន្ត្រីជំនាញកាំកុងត្រូល ព្រោះសកម្មភាពរបស់ពួកគាត់ វាពិតជាបានបង្ហាញនូវចម្ងល់ជាច្រើនដែលយើងជាសិស្សមួយចំនួនមិនបានគិត និងមិនបានដឹងច្បាស់ពីគុណភាពម្ហូបអាហារ ឬភេសជ្ជៈណាខ្លះដែលយើងបរិភោគរាល់ថ្ងៃនេះ វាធ្វើអោយប៉ះពាល់ដល់សុខភាព ហើយក្នុងថ្ងៃនេះរូបនាងបានយល់ និងដឹងពីការហាមឃាត់ជាច្រើន ដែលបង្ហាញចេញពីក្រុមមន្ត្រីជំនាញ ៕

AA3

 

 

Recently Posts