កិច្ចប្រជុំ​ស្តី​ពី​ការ​ពង្រឹង​បន្ថែម​ប្រសិទ្ធភាព​ការងារ​ប៉ុស្តិ៍​នគរបាល

  • 2018-05-10 10:13:21
  • Views 235

Shares

បាត់ដំបង ៖ នៅថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំច ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ ដោយមានចំណារឯកភាព និងអនុសាសន៍ដឹកនាំរបស់ ឯកឧត្តម ស្នងការនគរបាលខេត្ត ការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង បានរៀបចំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តន៍ សេចក្តីណែនាំលេខ ០០៣ សណន ស្តីពីការពង្រឹងបន្ថែមប្រសិទ្ធភាពការងារប៉ុស្តិ៍នគរបាល និងសេចក្តីណែនាំលេខ ០១៣ សណន ស្តីពីការចាប់អនុវត្តការងារនគរបាល និងសហគមន៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិ ប្រចាំខែឧសភា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក សុខ តុលា ស្នងការរងផែនសេនាធិការ តំណាងលោកឧត្តមសេនីយ៍ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង និងលោកវរសេនីយ៍ឯក អ៊ឹង សុងយូ ស្នងការរងទទួលការងារកិច្ចការប៉ុស្តិ៍ ដោយមានអ្នកចូលរួមពីលោកនាយ-នាយរងការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល លោកអធិការរងសេនាធិការទាំង ១៤ក្រុង.ស្រុក លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលទាំង ១០២ប៉ុស្តិ៍ និងមន្ត្រីការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល ចំនួនសរុប ១៣០នាក់ ស្រី ០៣នាក់ ៕

AA01
Recently Posts