បុរសស្រវឹង​បើករថយន្ត​បុក​បង្គោល​ភ្លើង​បំភ្លឺ​ផ្លូវ

  • 2018-05-10 04:25:09
  • Views 226

Shares

រាជធានីភ្នំពេញ ៖ បុរសម្នាក់ចេញពីផឹកស៊ីស្រវឹងបានបើករថយន្តម៉ាកកាមរីគូទហើម ក្នុងល្បឿនលឿន ហើយរេចង្កូតឡើងលើឃឿនសួនពុះចែកផ្លូវជ្រុលទៅបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវបណ្តាលឱ្យបាក់ដល់ដី បង្កឱ្យមានការភ្ញាក់ផ្អើល ។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៣ទៀបភ្លឺថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៨ នៅចំណុចផ្លូវវ៉េងស្រេង កែងនឹងផ្លូវដីថ្មី ភូមិដំណាក់ធំ៣ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ ។តាមប្រភពព័ត៌មានពីកន្លែងកើតបានអោយដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់វ័យជាង៤០ឆ្នាំ មិនដឹងជាចេញមកពីផឹកស៊ីនៅកន្លែងណានោះទេ បានបើករថយន្តម៉ាក កាមរីគូទហើម ពណ៌សំបកឪឡឹក ពាក់ស្លាកលេខ ភ្នំពេញ ២C-០៤០៩ ធ្វើដំណើរតាមផ្លូវវ៉េងស្រេង ក្នុងទិសដៅពី លិចទៅកើត ក្នុងល្បឿនលឿនដូចហោះ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូតឡើងលើឃឿនសួនពុះចែកផ្លូវជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវយ៉ាងពេញទំហឹង បណ្តាលអោយបង្គោលភ្លើងបាក់ដល់ដីអស់១ដើម ហើយពេលនោះដែរ អ្នកបើកបររថយន្តបង្កមិនព្រមឈប់រថយន្តនោះទេ គឺបានព្យាយាមបើករថយន្តរត់គេចទាំងរថយន្តបាក់រ៉ូទីលខាងឆ្វេងបាន២០០ម៉ែត្រ ទើបប្រជាពលរដ្ឋនិងសមត្ថកិច្ច ដេញតាមឃាត់រថយន្ត ហើយភ្លាមៗនោះដែរ គេបានឃើញអ្នកបើកបរបានចុះពីលើរថយន្ត ដោយមានស្នាមរបួសបែកមាត់ រួចហើយបានឡើងជិះម៉ូតូឌុបគេចខ្លួនបាត់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅកន្លែងកើតហេតុ រួចហើយក៏បានទំនាក់ទំនងទៅខាងជំនាញចរាចរណ៍ក្រុងអោយមកស្ទូចយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីរង់ចាំធ្វើការដោះស្រាយ ៕

AA10

Recently Posts