​ប្រមាណ​១០​តោនថ្នាំពុល​គីមី​នាំ​ចូល​ខុសច្បាប់​

  • 2018-05-10 04:09:18
  • Views 258

Shares

ខេត្តកណ្ដាល ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ថ្នាំពុលគីមីប្រមាណ១០តោនសម្រាប់បំរើវិស័យកសិកម្មដែលលួចនាំចូលខុសច្បាប់ពីប្រទេសវៀតណាមតាមកាណូត ត្រូវបាននគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចធ្វើការបង្ក្រាបបាន ដោយមានការចូលរួមពីមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។ ការបង្ក្រាបនេះធ្វើឡើងកាលពីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០១៨ ស្ថិតនៅក្នុងឃុំព្រែកស្ដី ស្រុកកោះធំ ដែលមានឈ្មួញដឹកតាមទូកមកពីប្រទេសវៀតណាម។សេចក្តីរាយការណ៍បន្តទៀតថា ក្នុងចំណោមថ្នាំពុលគីមីទាំងនោះ មាន១៣ប្រភេទត្រូវបានគេធ្វើការត្រួតពិនិត្យរកឃើញថា មិនមានចុះបញ្ជីជាមួយក្រសួងកសិកម្ម និងមួយចំនួនទៀតមិនមានតាមច្បាប់ ព្រមទាំងមួយចំនួនផ្សេងទៀតមិនបានបង់ពន្ធ។ ហើយថ្នាំទាំងនោះ មានថ្នាំសំលាប់សត្វល្អិត ថ្នាំបំប៉នដំណាំ និងថ្នាំកំចាត់ស្មៅជាដើម ។

AA8
Recently Posts